|
|
|
David De Gea អ្នកចាំទីរបស់បិសាចក្រហម Manchester United ឈ្នះពានកីឡាករឆ្នើមរបស់ Premier League ប្រចាំខែមករា ឆ្នាំ២០២២។ នេះជាលើកដំបូងបំផុតហើយដែលអ្នកចាំទីវ័យ៣១ឆ្នាំរូបនេះ ឈ្នះពានកីឡាករឆ្នើម ចាប់តាំងពីផ្លាស់មកលេងឲ្យ Manutd តាំងពីរដូវកាលឆ្នាំ២០១១/១២ ។

ចាប់ពីឆ្នាំ២០១៦មក De Gea ជាអ្នកចាំទីដំបូងគេក្នុងរយៈពេល ៦ឆ្នាំចុងក្រោយដែលបានឈ្នះពានខាងលើនេះក្រោយឆ្លងកាត់ការបោះឆ្នោតពីសំណាក់អ្នកគាំទ្រ និងអ្នកជំនាញបាល់ទាត់នៅ Premier League ។

គួរបញ្ជាក់ថាកាលពីខែមករា កន្លងទៅនេះ De Gea បានសង្គ្រោះបាល់រហូតទៅដល់ ២២ដង និងរកបាន Clean Sheet ១ផងដែរ ក្នុងចំណោម ៤ប្រកួត ៕
ប្រភព : Premier League
គ្រាប់បាល់ដំបូងពិតជាល្អណាស់ គ្រាប់បាល់ទីពីរគឺល្អ ប៉ុន្តែគ្រាប់បាល់ដំបូងគឺផ្អែមល្ហែមណាស់។ ខ្ញុំពេញចិត្តនឹងលទ្ធផលនេះណាស់ ខ្សែបម្រើស្លាបរបស់ក្រុម Arsenal គឺ Noni Madueke បានប្រាប់ TNT Sports បន្ទាប់ពីរកបានពីរគ្រាប់ក្នុងជ័យជម្នះ 3-0 លើក្រុម Club Brugge។...
លោក Patrick Berger បានរាយការណ៍ថា Xabi Alonso នឹងមិនត្រូវបានបណ្តេញចេញទេ ទោះបីជាក្រុម Real Madrid ចាញ់ក្រុម Manchester City 2-1 នៅឯកីឡដ្ឋាន Bernabeu ក៏ដោយ។...
Ronald Araujo នឹងមិនលេងឱ្យក្រុម Barcelona ម្តងទៀតនៅឆ្នាំ 2025 បន្ទាប់ពីធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលសម្រាប់ការសម្រាកផ្ទាល់ខ្លួន និងខាងវិញ្ញាណ ដោយក្លឹបបានបញ្ជាក់ថាខ្សែការពារកណ្តាលអ៊ុយរូហ្គាយរូបនេះនឹងនៅតែអវត្តមានរហូតដល់យ៉ាងហោចណាស់ឆ្នាំថ្មី។...
Sergio Ramos នៅតែជាតួអង្គដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងបាល់ទាត់អឺរ៉ុប ដោយក្លឹបមួយក្នុងចំណោមក្លឹបដែលមានប្រជាប្រិយភាពបំផុតរបស់ទ្វីបអឺរ៉ុបត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍លើខ្សែការពារវ័យ 39 ឆ្នាំរូបនេះ។...
ក្រុម Manchester City បានរៀបចំសំណើមួយសម្រាប់ខ្សែការពារ Tino Livramento របស់ក្លឹប Newcastle United។...